Frequently Asked Questions

តើ AEC Press, AEC Play និង All News All The Time ជាអ្វី?

AEC Press, AEC Play និង All News All The Time ជា​គេហទំព័រ​សាធារណៈ ស្វែង​រក​ប្រាក់​ចំណេញ​ក្នុង​ការ​ទ្រទ្រង់​ដំណើរ​ការ​ផលិត និង​ផ្ដល់​សេវា​ព័ត៌មាន និង​ចំណេះដឹង​ជា​សារធារណៈ ផ្សាយ​ចេញ​ជា​ខេមរភាសា សម្រាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ដល់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជ្រុង​មួយ​នៃ Khmer AEC។ ប្រិយមិត្ត​អាច​ស្វែង​យល់​កាន់​តែ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​អំពី​ AEC Press ពី​ក្នុង​ផ្នែក​ អំពី​យើង​ នៃ​គេហទំព័រ​របស់​យើង​។

 

តើខ្ញុំទាក់ទងទៅ Khmer AEC ដោយរបៀបណា?

លោក​អ្នក​ទាច​ភ្ជាប់​ទំនាក់ទំនង​មក​ Khmer AEC ​ដោយ​ប្រើ​ប្រាស់​ទម្រង់​បែបបទ​នៅ​លើ​ទំព័រ ទំនាក់ទំនង ឬ ​តាម​រយៈ​ទូរស័ព្ទ​ ឬ​ អ៊ីម៉ែល​ ដោយ​ប្រើ​ព័ត៌មាន​សម្រាប់​​ទាក់​ទង​មក​យើង​ខ្ញុំ​ដែល​មាន​ជូន​។ ក្រុមការងារ Khmer AEC ​នឹង​ព្យាយាម​ឆ្លើយ​តប​ទៅ​លោក​អ្នក​វិញ​ក្នុង​រវាង​ពេល​២​ទៅ​៣​ថ្ងៃ។

 

ខ្ញុំចង់ផ្សាយអត្ថបទ AEC Press និង AEC Play ​លើ​គេហទំព័រ​របស់​ខ្ញុំ – តើ​ខ្ញុំ​អាច​ធ្វើ​កិច្ច​សហការ​ជា​ដៃ​គូ​ជា​មួយ​នឹង AEC Press និង AEC Play បាន​ដែរ​​ឬ​ទេ?

AEC Press និង AEC Play ស្វាគមន៍ជានិច្ច​នូវ​​ការ​ទាក់​ទង​ពី​អង្គការ/​ទីភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​ ក្នុង​តំបន់ ដែល​មាន​បំណង​ចង់​ចែក​រំលែក​អត្ថបទ ឬ សហការ​ជា​មួយ ​AEC Press និង AEC Play ​​ ឬ​ក៏​យក​អត្ថបទ​របស់ AEC Press និង AEC Play ​ទៅ​ផ្សាយ​​បន្ដ​។ សូម​ប្រើ​ប្រាស់​បែបបទ​នៅ​លើ​ទំព័រ ទំនាក់ទំនង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ AEC Press និង AEC Play​ ហើយ​ AEC Press និង AEC Play ​នឹង​ពិនិត្យ​ទៅ​លើ​សំណើ​ទាំង​នោះ។

 

តើ GMT ជាអ្វី?

GMT ឬ​ក៏​ម៉ោង​សម្រប​សម្រួល​ជា​សកល (Greenwich Mean Time) គឺជា​ស្ដង់​ដារ​ម៉ោង​សកល​ដែល​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក។ សម្រាប់​ម៉ោង​នៅ​តាម​តំបន់​ ឬ ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​សកល​លោក​នេះ​ គេ​អាច​សរសេរ​ដាក់​សញ្ញា + ឬ​សញ្ញា​ – នៅ​ពីមុខ ​ប្រៀប​ធៀប​នឹង​ម៉ោង​សកល។

ឧទាហរណ៍៖ ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​វិញ​គេ​សរសេរ GMT+7 ដោយ​សារ​ម៉ោង​នៅ​កម្ពុជា​​​ដើរ​លឿន​ជាង​ម៉ោង​សកល​៧​ម៉ោង​។

 

នៅ​ពេល​ដែល​ខ្ញុំ​បើក​អាន AEC Press, AEC Play និង All News All The Time ហេតុ​អ្វី​បាន​ជា​​ឃើញ​សុទ្ធ​តែ​និមិត្តសញ្ញា និង​ប្រអប់​ការេ​ទៅ​វិញ?

ដើម្បី​​អាច​​មើល​គេហទំព័រ AEC Press, AEC Play និង All News All The Time ​ជា​ខេមរភាសា លោក​អ្នក​ចាំ​បាញ​ត្រូវ​ទាញ​យក​ (Download) កម្មវិធី​បើក​មើល​​គេហទំព័រ (Web Browser) ហៅ​ថា Firefox, Chrome ឬក៏​ Opera រួច​ហើយ​តម្លើង (Install) ​ចូល​ទៅ​ក្នុង​កុំ​ព្យូទ័រ​របស់​លោក​អ្នក​តាម​សេចក្ដី​ណែ​នាំ​តម្លើង (Install) នៃ​កម្ម​វិធី​ទាំង​នេះ។

លោក​​អ្នក​​ក៏​អាច​ស្វែង​យល់​នូវ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ​បាន​ថែម​ទៀត​ផង​ដែរ​​តាម​រយៈគេហទំព័រ​គម្រោង​កម្មវិធី​កុំ​ព្យូទ័រ​ភាសា​ខ្មែរ – Khmer Software Initiative (Khmer) ដែលមាន​អាសយដ្ឋាន៖ http://www.khmeros.info

 

តើអ្វីទៅជា RSS Feeds ហើយខ្ញុំប្រើវាដោយរបៀបណា?

RSS Feeds របស់​ AEC Press, AEC Play និង All News All The Time ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ម្យ៉ាង​ដែល​ហៅ​ថា Really Simple Syndication ដើម្បី​បញ្ជូន​កម្មវិធី​នៅ​លើ​គេហទំព័រ​រ AEC Press, AEC Play និង All News All The Time ​ទៅ​កុំ​ព្យូទ័រ​ ឬ ឧបករណ៍​ចល័ត​របស់​អ្នក​ភ្លាម​ៗ​ ក្រោយ​ពេល​​ដែល​មាន​ការ​បញ្ចូល​កម្មវិធី​ទាំង​នោះ​ទៅ​លើ​បណ្ដាញ​អ៊ីនធើណេត​រួច។​

តើខ្ញុំជាវ RSS Feeds ជាប្រចាំដោយវិធីណា?

ប្រសិន​បើ​លោក​​អ្នក​ប្រើ​ប្រាស់​កម្មវិធី​បើក​​មើលគេហទំព័រ (Web Browser) ​ដែល​ដំណើរ​ការ​ជា​មួយ​នឹង​កម្មវិធី​ RSS លោក​អ្នក​គ្រាន់​តែ​ចុច​នៅ​លើ​តំណ​ភ្ជាប់​ (Link) វាជា​ការ​ស្រេច៕

 

តើ Disqus ជាអ្វី?

AEC Press ប្រើ​ប្រាស់​កម្មវិធី Disqus សម្រាប់​ឲ្យ​ប្រិយមិត្ត​​​ធ្វើការ​បញ្ចេញ​មតិ​យោបល់​នៅ​លើគេហទំព័រ AEC Press។ នៅ​ពេល​ដែល​លោក​អ្នក​បញ្ចេញ​មតិយោបល់​ដោយ​ប្រើ​កម្មវិធី Disqus លោក​អ្នក​អាច​ប្រើ​ប្រាស់​ព័ត៌មាន​ Login នៃ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​របស់​លោក​អ្នក​ ឬ​ក៏​បញ្ចេញ​មតិ​យោបល់​ក្នុង​នាម​ជា​ភ្ញៀវ​។ មតិ​យោបល់​នានា​របស់​លោក​អ្នក នឹង​លេច​ឡើង​ទាំង​នៅ​លើ​គេហទំព័រ AEC Press និង​នៅ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​។ ប្រសិន​បើ​លោក​អ្នក Login ដើម្បី​ប្រើ​កម្មវិធី Disqus។ កម្មវិធីនេះ​នឹង​បង្កើត​នូវ​ប្រវត្ដិរូប​សាធារណៈ​មួយ​ដោយ​ផ្អែក​លើ​សកម្ម​ភាព​នានា​របស់​លោក​អ្នក​នៅ​លើ​បណ្ដាញ​គេហទំព័រ​ដទៃ​ទៀត​ដែល​ប្រើ​កម្ម​វិធី ​ Disqus នេះ​ដូច​គ្នា។

សូមកត់សម្គាល់៖ មតិយោបល់​នៅ​លើ​គេហទំព័រនេះ ត្រូវតែ​អនុលោម​ទៅ​តាម​ ល័ក្ខខ័ណ្ឌ​​ការ​ប្រើ​ប្រាស់​ របស់ AEC Press និង​អនុលោម​ទៅ​តាម​គោល​ការណ៍ និង​ល័ក្ខខ័ណ្ឌ (Terms and Policies) ​របស់​កម្ម​វិធី Disqus ជា​ភាសា​​អង់គ្លេស​ផង​ដែរ។​

 

តើ​របារ​ចែករំលែក​នៅ​ផ្នែក​ខាង​ក្រោម នៃ​អត្ថបទជាអ្វី?

របារ​ចែករំឡែក​នៅ​ផ្នែក​ខាងក្រោម នៃ​អត្ថបទ ​ជា​សេវា​របស់ភាគី​ទី​៣ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ចែក​រំលែក ឬ ​ប្រាប់​ដំណឹង​អំពី​អត្ថបទនៃ​​រឿង​ណា​មួយ​នៅ​លើ​គេហទំព័រ AEC Press ​ជាមួយ​​នឹង​ជន​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ទំនាក់​ទំនង (Contacts) ​របស់​លោក​​អ្នក។

 

ខ្ញុំបានអាន FAQs របស់ AEC Press, AEC Play និង All News All The Time ហើយ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ត្រូវ​ការ​ជំនួយ​បន្ថែម។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច?​

ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត សូម​ទាក់​ទង​ AEC Press, AEC Play និង All News All The Time ​ដោយ​ប្រើ​ទម្រង់​បែបបទ​នៅ​លើ​ទំព័រ ទំនាក់ទំនង